Tuesday, February 5, 2019

ក្តៅៗ លោកផែង វណ្ណះ នឹងរៀបចំ​ឯក​សារ​ប្ដឹង​ឈ្មោះ​ ហេង​ យិន​...

មកដល់​ពេល​នេះ​ បងប្អូន​ប្រិយមិត្ត​ និងមហាជន​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ ប្រាកដជាបានទស្សនារួចមកហេីយ​ អំពី​វីដេអូ​នៃការជេ​រប្រមាថ​មេីលងាយ​ សុទ្ធតែ​ពាក្យ​ខ្មែរ​ឈាម​ថោក​ 

និង​ដាក់ទម្លាយ​ឲ្យ​ខ្មែររលាយទាំងទឹកដី​ ក្រោយពី​មាន​បុរស​ ៣នាក់​ បានជិះម៉ូតូខោកក្បាល​ទៅលេី​បុគ្គល​ចំបុីខ្មៅ​ម្នាក់​នេះ​។ដោយឡែក​ ក្រោយពី​គណនី​ហ្វេសប៊ុក​ Heng Yin បានផូសនូវវីដេអូនេះ​ក្នុង​បណ្ដាញ​សង្គម​រួច​មក បានធ្វើឲ្យ​មហាជន​ខ្មែរ​ទូទាំង​ប្រទេស​មានការខឹង​សម្បារ​ជាខ្លាំង​ ហេីយក៏មាន​បុគ្គល​មួយ​ចំនួន​ បានអះអាង​ចេញមុខ​នឹងធ្វើ​ការ​ប្តឹងចំពោះ​បុគ្គល​ចំបុីខ្មៅ​នេះផងដែរ​ បេីសិនជា​មិនមានការ​អន្តរាគមន៍​ពី​សមត្ថកិច្ច​ផងនោះ​។
ជាមួយ​គ្នា​នេះ​ដែរ​ នៅ​មុននេះ​បន្តិច​ តាមរយៈ​គណនី​ហ្វេសបុក​ផេក​របស់​លោក​ផែង​ វណ្ណៈ​ បានធ្វេីការ​ live វីដេអូ​ នឹងបានចេញមុខអះអាង​ថានឹង​ដាក់​ពាក្យ​បណ្ដឹង​ចំពោះ​ ចំបុីខ្មៅ​ ដែលក្នុង​នាមលោកជាកូនខ្មែរ​មួយរូប​ ពិតជាមិនអាច​ទទួលយកនូវ​ពាក្យសម្តី​ជេរប្រមាថ​មេីលងាយ​មកមេីល​ប្រជាជាតិ​ខ្មែរ​បាននោះទេ។ក្នុង​នោះដែរ​ លោកផែង​ វណ្ណៈ​ ​ក៏បាន​បន្ថែម​ទៀត​ថា​ ចំពោះ​រយៈពេល​ត្រឹម​ ៣ថ្ងៃ​ បេីមិនមាន​ការ​អន្តរាគមន៍​ណាមួយពី​សមត្ថកិច្ច​នោះទេ​ លោកនឹង​ចាត់ការលេី​បុគ្គល​នេះ​ ទៅតាមផ្លូវ​ច្បាប់​ហេីយ​ ។ មួយ​វិញ​ទៀតនោះ​ លោក​ក៏បាន​សំណូមពរ​បងប្អូន​ខ្មែរ​ ដែល​ស្គាល់​អត្តសញ្ញាណ​ ចំបុីខ្មៅ​ សូមផ្ញេី​​ព័ត៌មាន​លំអិត​មកកាន់លោកផង​ ដេីម្បី​លោកងាយស្រួលក្នុង​កិច្ច​ការងារ​មួយនេះ។
បន្ថែម​លេីសពីនេះ​ លោក​ក៏បាន​បញ្ជាក់​សារជាថ្មី​ទៀត​ថា​៖ «ខ្ញុំនឹងរៀបចំ​ ឯក​សារ​ប្ដឹង​ឈ្មោះ​ ហេង​ យិន​ ហៅ​ ចំប៉ីខ្មៅ​ ទៅ​ អយ្យការ​អមសាលាដំបូង​ រាជធានីភ្នំពេញ​ ដេីម្បី​ចាត់ការ​ តាមផ្លូវច្បា​ប់​ ​ពីបទជេរប្រមាថ​ និង​ ញុះញង់​អោយមានការរេីងអេីង​ ពូជសាសន៍ ។ បេីបងប្អូនណាស្គាល់​ អាស័យដ្ឋាន​ពិតប្រាកដ​របស់វា​ ប្រាប់ខ្ញុំផង​» ។

No comments:

Post a Comment

ក្រឡានល្បីខេត្តក្រចេះ មកដល់ភ្នំពេញហើយ លោកអ្នកអាចកំម៉ង់បានតាមអាសយដ្ឋានខាងក្រោម

មានអ្នកចង់ញុំក្រឡានខេត្តក្រចេះមាន រសជាតិឆ្ងាញ់ដែរទេ! ✔ ធានាថាធម្មជាតិ100% 👉 ក្រឡានធម្មតា 1kg=3$ រៀល 👉 ក្រឡានខ្ទិះ សណ្តែកច្រើន ដូងច្រើន...